សេដ្ឋកិច្ចជាតិមានការរីកចម្រើនខ្លាំង ស្របពេលតម្រូវការនៃវិស័យគ្រឿងសំអាង និងថែរក្សាសម្ជស្សមានតម្រូវការច្រើនផងដែរ។ មើលឃើញតម្រូវការដ៏ចាំបាច់នេះLuxury Smile Beauty Group Co., LTD ដែលជាក្រុមហ៊ុនផលិត និងនាំចូលគ្រឿងថែបំប៉នសម្ផស្សធំជាងគេតែមួយគត់នៅកម្ពុជា បានចុះកិច្ចព្រមព្រៀងបង្កើតផលិតផលម៉ាក Secret Ladyថ្មី ដើម្បីចាយចែកផ្តាច់មុខនៅកម្ពុជាកាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩ នៅភោជនីយដ្ឋានទន្លេបាសាក់២ កាលពីម្សិលមិញនេះ។
ក្នុងឱកាសចុះកិច្ចព្រមព្រៀងរវាងក្រុមហ៊ុនLuxury Smile Beauty Group Co., LTD និងម៉ាកថ្មីSecret Ladyមានផលិតផលសំខាន់២៖Secret Lady Soap និង Secret Lady Love ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ពីសំណាងលោកឧកញ៉ាចិត្រ សេរីសុភ័ក្ត្រ តំណាងរោងចក្រ និងអ្នកស្រីកែ ហេងសីហា តំណាងសិទ្ធិផ្តាច់មុខម៉ាកSecret Lady និងភ្ញៀវកិត្តិយសជាច្រើននាក់ទៀត ក្នុងការចាយចែកផលិតផលខាងលើក្នុងទីផ្សារកម្ពុជាយើង។
លោកឧកញ៉ាចិត្រ សេរីសុភ័ក្ត្រ អគ្គនាយកLuxury Smile Beauty Group Co., LTD មានប្រសាសន៍ថា តាមរយៈបទពិសោធន៍ជាង១៤ឆ្នាំលើវិស័យគ្រឿងសំអាង និងសម្ជស្ស ឃើញថាវិស័យនេះមានការរីកចម្រើនយ៉ាងខ្លាំងនៅកម្ពុជាយើង។ ហើយបច្ចុប្បន្ននេះ ប្រជាជនខ្មែរយើង ជាពិសេសសុភាពបុរស និងសុភាពនារីកាន់តែច្រើនកំពុងពេញនិយមប្រើប្រាស់ផលិតផលថែរក្សាសម្ជស្សមានគុណភាពខ្ពស់។
លោកឧកញ៉ាបានបន្តថា ការបង្កើតម៉ាកផលិតផលSecret Lady នេះពិតជាដើរស្របនឹងតម្រូវការទីផ្សារជាក់ស្តែងនាពេលសព្វថ្ងៃ និងអនាគត។ ហើយកាន់តែពិសេសទៀតនោះ ផលិតផលម៉ាកនេះ ជាផលិតផលថ្មីមិនធ្លាប់មានទេនៅលើទីផ្សារកម្ពុជាយើង ដោយយកចិត្តទុកដាក់លើគុណភាព និងស្តង់ដារត្រឹមត្រូវ មានការទទួលស្គាល់លក្ខណៈអន្តរជាតិ។
បន្ថែមពីលើនេះ លោកឧកញ៉ាមានជំនឿយ៉ាងមុតមាំថា ផលិតផលម៉ាកSecret Lady នេះនឹងទទួលបានជោគជ័យខ្លាំងលើទីផ្សារ ដោយសារផលិតផលមានគុណភាពខ្ពស់ ក្រុមហ៊ុនមានយុទ្ធសាស្រ្តទីផ្សារច្បាស់លាស់ និងតម្រូវការលើទីផ្សារមានច្រើន។
ចំណែកអ្នកស្រីកែ ហេងសីហា ម្ចាស់ម៉ាកSecret Lady ដែលជាតំណាងសិទ្ធិចែកចាយផ្តាច់មុខមានប្រសាសន៍ថា ការបង្កើតផលិតផលសម្ជស្សថ្មីនេះឡើង មានគោលដៅសំខាន់៣ចំណុច គឺគុណភាពខ្ពស់នៃផលិតផលជួយដល់នារីៗឱ្យកាន់តែមានសម្ជស្សស្រស់ស្អាត។ ទី២៖គឺសុវត្ថិភាពខ្ពស់ ប្រើប្រាស់ហើយធ្វើឱ្យយើងមានសុខភាពល្អ មិនប៉ះពាល់ដល់ខុសភាព និងមានអាលាក់ស៊ីជាដើម។ ហើយចំណុចចុងក្រោយគឺតម្លៃសមរម្យមែនទែន អតិថិជនអាចទទួលយកបាន។
សម្រាប់ចក្ខុវិស័យក្រុមហ៊ុននៅថ្ងៃអនាគត ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋខ្មែរយើងទូទាំងប្រទេសបានស្គាល់នូវម៉ាកផលិតផលSecret Lady ដោយផ្តល់នូវផលិតផលល្អមានគុណភាព និងសេវាកម្មរហ័សទាន់ចិត្តដល់អតិថិជនទាំងអស់គ្នា។
លោកស្រីបានបញ្ជាក់ថា គោលដៅធំមួយទៀត ជួយដល់ស្ត្រីទាំងឡាយ ឱ្យមានឱកាសបង្កើនចំណូលបន្ថែម តាមរយៈការចែកចាយម៉ាកផលិតផលនេះ ក្រៅពីការងារស្ត្រីមេផ្ទះ។ ព្រោះឱកាសនេះល្អ សម្រាប់ស្ត្រីដែលអាចជួយដល់គ្រួសារ ពោលគឺបង្កើនចំណូលគ្រួសារកាន់តែច្រើន ហើយចំណាយពេលតិច។
សូមបញ្ជាក់ថា ក្រុមហ៊ុន Luxury Smile Beauty Group Co., LTD ដែលជាក្រុមហ៊ុនផលិត និងនាំចូលគ្រឿងថែបំប៉នសម្ផស្សធំជាងគេតែមួយគត់នៅកម្ពុជា និងមានរោងចក្រផលិតនៅប្រទេសថៃ នឹងរៀបចំកម្មវិធីដ៏អស្ចារ្យមិនដែលធ្លាប់មាននៅកម្ពុជា គឺAsean Successful CEO Award 2019 នៅផ្សារទំនើបAeon Mall II សែនសុខ ដែលប្រព្រឹត្តនៅថ្ងៃទី៨ ខែវិច្ឆិការ ឆ្នាំ២០១៩ ខាងមុននេះ ក្រោមអធិបតីយភាពដ៏ខ្ពង់ខ្ពស់ពីលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខភិបាលកម្ពុជា និងវត្តមានពាណិជ្ជករល្បីៗជាច្រើន ជាពិសេសសហគ្រិនឆ្នើមៗលើវិស័យគ្រឿងសំអាង និងសម្ជស្សផងដែរ។ ដោយក្នុងនោះម៉ាកSecret Ladyក៏មានវត្តមានអញ្ជើញចូលរួមផងដែរ៕